TOP 5 វិធីបំបាត់ការឈឺជើងពេលឈរច្រើន។

វិធីបំបាត់ការឈឺជើងពេលឈរច្រើន

បំបាត់ការចុករោយជើង ធ្វើឱ្យអ្នកមានអារម្មណ៍ស្រួល ជាមួយនឹង ការងារ ដែលត្រូវឈរ ឬផ្លាស់ទីច្រើនដូចជា អ្នកបម្រើការលើយន្តហោះ, អ្នករត់តុ… គឺពិបាកនឹងជៀសវាងការចុករោយជើង។ សូមមើលគន្លឹះល្អៗមួយចំនួនដើម្បីជួយកាត់បន្ថយការចុករោយជើងនៅ ពេលឈរ  យ៉ាងមានប្រសិទ្ធភាពក្នុងអត្ថបទខាងក្រោម ដើម្បីដឹងពីរបៀបថែទាំជើងរបស់អ្នក ដែលជាបេះដូងទីពីរនៃ រាងកាយ របស់អ្នក។

  1. ប្រើកៅអីម៉ាស្សាដែលមានមុខងារម៉ាស្សាជើង

មធ្យោបាយលឿនបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងការ បំបាត់ ការចុករោយជើងនៅពេលឈរយូរគឺ ប្រើ កៅអីម៉ាស្សា ដែល មានមុខងារ ម៉ាស្សាជើង។ នៅពេលដែលជើងរបស់អ្នកត្រូវបានម៉ាស្សា វាមាន អត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាពរបស់អ្នក។ ប្រព័ន្ធដុំម៉ូទ័រ របស់ ម៉ាស៊ីន ម៉ាស្សាជើងក៏ បញ្ចេញកម្លាំងដើម្បីជួយម៉ាស្សាពីកំភួនជើង ដល់បាតជើង។

អ្នកទាំងអស់គ្នាអាចស្វែយល់ ប្រភេទកៅអីម៉ាស្សាមួយចំនួន ដែលមាន មុខងារម៉ាស្សា ជើងនៅក្នុង Zahaka ដូចជា H3 King, H6 Royal, K5 Smart… ប្រភេទកៅអីនេះត្រូវបានបំពាក់ដោយប្រព័ន្ធពោងខ្សល់ ដែលក្តោបជើង,ដុំម៉ូទ័រជាក់ឥទ្ធិពល យ៉ាងស៊ី ជ្រៅទៅលើចំណុចជីពចរ នីមួយៗ នៅបាតជើង នឹងជាមួយកំដៅអ៊ីនហ្វ្រារ៉េដ ដើម្បីជួយឱ្យឈាម រត់ល្អ, ផ្តល់កំដៅដល់ជើង ជួយឱ្យជើងសម្រាកបានល្អបំផុត។

ប្រើកៅអីម៉ាស្សាដែលមានមុខងារម៉ាស្សាជើង
ប្រើកៅអីម៉ាស្សាដែលមានមុខងារម៉ាស្សាជើង
  1. ត្រាំជើងរបស់អ្នកក្នុងទឹកក្តៅ

នៅពេល​ឈរ​យូរ​ធ្វើឱ្យ​ជើង និង​កែងជើង​ឈឺ អ្នក​អាច​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ ឧណ្ហៗ លាយ​ជាមួយ​អំបិល Epsom ។ វិធី​នេះ​ដើម្បី​បំបាត់​ការ​ឈឺ​ជើង​នឹង ​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ការ​ឈឺ​ជើង​កាន់តែ​ប្រសើរ​ឡើង។ អំបិល​នឹង​ជួយ​ឱ្យ ​សាច់ដុំ​ជើង​បាន​ធូរស្រាល, ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ និងធ្វើអោយមានអារម្មណ៍​ ស្រួល​។ ក្នុងពេលជាមួយគ្នានោះ,  ប្រើម៉ាស៊ីនរត់ហាត់ប្រាណនៅផ្ទះ ដើម្បីបង្កើនសុខភាពជើងរបស់អ្នក។

  1. ឈ្លីច្របាច់បាតជើង

ឈរ​ច្រើនឈឺជើង ត្រូវធ្វើយ៉ាងម៉េច, អ្នក​អាច​ឈ្លីច្របាច់​ជើង​ដើម្បី ​ជំរុញ​ចរាចរ​ឈាមអោយរត់ល្អ, ជួយ​ឱ្យ​សាច់ដុំបានសម្រួល  និង​កាត់បន្ថយ ​ភាព​តានតឹង។ នេះគឺជាដំណោះស្រាយភ្លាមៗដែលមនុស្សជាច្រើនបាន អនុវត្តដើម្បីបំបាត់ការឈឺចាប់ជើងនៅពេលឈរច្រើន។

អ្នក​គួរ​ម៉ាស្សា​ម្រាម​ជើង​ថ្នមៗ, រួច​បំលាស់ទីបន្តិច​ម្ដងៗ ​រហូត​ដល់​កំភួន ជើង។

  1. ប្រើបាល់ tennis ដើម្បីម៉ាស្សាជើង

ដូចទៅនឹង ដុំម៉ូទ័រដែរ , អ្នកអាចប្រើបាល់ tennis ដើម្បីម៉ាស្សាជើង របស់អ្នក ដើម្បីជំរុញចលនាឈាមរត់ល្អ ដោយកាត់បន្ថយការឈឺ ជើងយ៉ាង មានប្រសិទ្ធភាព។

  1. ស្អំត្រជាក់

ប្រសិនបើជើងរបស់អ្នកឈឺពីការឈរយូរពេក, សូមប្រើការស្អំ ត្រជាក់ ជារៀងរាល់យប់រយៈពេល 5 នាទី។ ភាពត្រជាក់នឹងជួយអ្នកកាត់បន្ថយ ការរលាក និងកាត់បន្ថយការឈឺចាប់។ បន្ទាប់ពីធ្វើការពេញមួយថ្ងៃ, ប្រើកញ្ចប់ ត្រជាក់ម៉ាស្សាពីជើងដល់ភ្លៅ នឹងមានប្រសិទ្ធភាពខ្លាំង។

ស្អំត្រជាក់ - វិធីបំបាត់ការឈឺជើងពេលឈរច្រើន
ស្អំត្រជាក់ – វិធីបំបាត់ការឈឺជើងពេលឈរច្រើន

សង្ឃឹមថាជាមួយនឹងវិធី ទាំង 5 យ៉ាងដើម្បីកាត់បន្ថយការ ឈឺជើងនៅពេលឈរច្រើន នឹងជួយឱ្យអ្នកមានចំណេះដឹងបន្ថែម ដើម្បីជួយថែទាំជើងរបស់អ្នកជារៀងរាល់ថ្ងៃ។ ចំណាំបន្ថែមទៀតថា, ប្រសិនបើជើងរបស់អ្នកហើម និងឈឺចាប់បន្ទាប់ពីឈរយូរ អ្នកគួរតែ ស្អំត្រជាក់រយៈពេល 5 នាទី បន្ទាប់មកជ្រើសរើសវិធី ម៉ាស្សាដែល សាកសមដើម្បីសម្រួលដល់ជើងរបស់អ្នក។

> គន្លឹះងាយៗ និងមានប្រសិទ្ធភាពចំនួន ៤ ដើម្បីព្យាបាលការឈឺស្មាដោយមិនប្រើថ្នាំ
>> លំហាត់ប្រាណសម្រាប់អ្នកដែលមានការឈឺចាប់ សន្លាក់

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *