លំហាត់ប្រាណសម្រាប់អ្នកដែលមានការឈឺចាប់ សន្លាក់

លំហាត់ប្រាណសម្រាប់អ្នកដែលមានការឈឺចាប់ សន្លាក់

ឈឺសន្លាក់គួរតែហាត់ប្រាណឬមិនគួរហាត់ ប្រាណអាស្រ័យលើស្ថានភាពនៃការឈឺធ្ងន់ – ស្រាល  រឺក៏អាស្រ័យលើ មូលហេតុចម្បង នៃការឈឺសន្លាក់។ រាល់កត្តាទាំងនេះ ក៏អាចធ្វើអោយកំណត់បាន វិធីសាស្ត្រ ព្យាបាល និងលំហាត់ ថែទាំប្រចាំថ្ងៃ ដើម្បីធ្វើឲ្យស្ថានភាព ប្រសើរឡើង។ ចូរយើងស្វែងយល់អំពី ប្រធានបទខាង លើតាម រយៈអត្ថបទខាងក្រោម។

ឆ្លើយតបពីសំនួរថា តើឈឺ​សន្លាក់ ​គួរ​ហាត់ប្រាណ​​ដែរ​ឬ​ទេ?

តើឈឺសន្លាក់គួរតែហាត់ប្រាណរឺទេ? កំពុងជាប្រធានបទនៃការជជែកវែកញែកដែលមានមតិចម្រុះជាច្រើន។ មនុស្សជា ច្រើនជឿថា លំហាត់ប្រាណ ជួយបន្ធូរសន្លាក់ និងធ្វើអោយឈាមរត់បានល្អ ដែលជួយ កាត់បន្ថយ ការឈឺចាប់។ តែមនុស្ស​មួយ ចំនួន ​ទៀត​យល់ឃើញថា នៅ​ពេល​សន្លាក់ ​មាន​ការ​ឈឺ​ចាប់ ការ​ធ្វើ​លំហាត់​ប្រាណ​ នឹង​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ និង​កាន់​តែ​ឈឺ។

វេជ្ជបណ្ឌិតជាច្រើនក៏បានណែនាំផងដែរថា អ្នកដែលមានការឈឺចាប់ សន្លាក់ត្រូវកាត់ បន្ថយការធ្វើចលនា និងសម្រាកឱ្យ បាន ច្រើន, ហើយផ្សំ ជាមួយថ្នាំដើម្បីព្យាបាល អោយជាទាំងស្រុង ទើបអាចបន្តធ្វើ លំហាត់ប្រាណបាន។

ទោះជាយ៉ាងណាក៏ដោយ យោងតាម ការសិក្សាថ្មីៗនេះលើក្រុមអ្នកជំងឺជាច្រើននៅសហរដ្ឋអាមេរិក, ចិន, ប្រេស៊ីល និងស៊ុយអែត របស់ផ្នែកវិទ្យាសាស្ត្រ នៅប្រទេសស្កុតឡែនបានសន្និដ្ឋានខុសគ្នាទាំងស្រុង។ ជាពិសេសសម្រាប់ក្រុមអ្នក ជំងឺដែលមានការឈឺចាប់ជង្គង់, ពេលធ្វើ លំហាត់ប្រាណនឹង មិនបង្កឱ្យមាន បញ្ហារលាក រឺរងរបួសដល់ គន្លាក់ឆ្អឹងជង្គង់ នោះទេ។ សម្រាប់ក្រុមផ្សេងទៀតនៃអ្នក ជំងឺដែលមានការឈឺចាប់សន្លាក់ គ្រាន់តែ ធ្វើលំហាត់ប្រាណអោយ បាន ត្រឹមត្រូវ ក្នុងលក្ខណះស្រាលៗ គឺនឹងជួយសម្រួល ដល់សន្លាក់ និងអាចកាត់បន្ថយ ការឈឺ ចាប់យ៉ាងមាន ប្រសិទ្ធភាពទៀត។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លំហាត់ប្រាណត្រូវ បានសិក្សា និងរួមបញ្ចូលក្នុង ការព្យាបាល រាងកាយ ដើម្បីស្តារមុខងារសន្លាក់ឆ្អឹង។ ដែលអាស្រ័យលើស្ថានភាពជាក់លាក់របស់ អ្នកជំងឺ ។ ការព្យាបាលដោយ លំហាត់ប្រាណ រួមបញ្ចូលគ្នាជាមួយវិធីសាស្រ្តផ្សេងទៀត ដើម្បីជួយ អោយអ្នកជំងឺកាត់បន្ថយ ឈឺចាប់យ៉ាង ឆាប់រហ័ស។

ដូច្នេះ, តើឈឺសន្លាក់ គួរហាត់ប្រាណ ឬមិនគួរ គឺអាស្រ័យលើលំហាត់ប្រាណ, កំរិតនៃការធ្វើលំហាត់ប្រាណ ក៏ដូចជា ស្ថានភាពធ្ងន់រឺស្រាលរបស់ជំងឺ។ ក្នុងករណីមានការឈឺចាប់សន្លាក់ធ្ងន់ធ្ងរ អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ជៀសវាងការធ្វើលំហាត់ប្រាណដោយខ្លួន ឯង ដែលអាចធ្វើឱ្យស្ថានភាពកាន់តែ ធ្ងន់ធ្ង​ន់ទៅទៀត។

លំហាត់ប្រាណដែលសាកសមសម្រាប់អ្នកដែលមានការឈឺចាប់សន្លាក់

ការឈឺសន្លាក់គួរតែធ្វើលំហាត់ប្រាណ ប៉ុន្តែមិនមែនលំហាត់ប្រាណទាំងអស់ សុទ្ធតែសាកសមនោះទេ ឧទាហរណ៍:  អ្នកដែលមានជំងឺរលាកសន្លាក់គួរតែហាត់ gym ប៉ុន្តែអាចហាត់បានតែ លំហាត់ស្រាលៗ ប៉ុណ្ណោះ, ដែលមិនប៉ះពាល់ដល់សន្លាក់ខ្លាំង ពេក។ អ្នក​មានជំងឺ​រលាក​សន្លាក់​ក៏​អាច​ ហាត់​យូហ្គា​បានដែរ ប៉ុន្តែ​គួរ​តែ​អនុវត្ត​ លំហាត់សាមញ្ញ​ ប៉ុណ្ណោះ, កុំ​លាត​សសន្ធឹង សន្លាក់​ខ្លាំងពេក។

នេះគឺជាលំហាត់សាមញ្ញមួយចំនួនសម្រាប់អ្នកដែលមានការឈឺចាប់សន្លាក់។

លំហាត់ប្រាណលើជង្គង់

លំហាត់ប្រាណនេះជួយលាតសន្ធឹងសន្លាក់ ជើង, ជង្គង់, និងឆ្អឹងត្រគាក។ អ្នកជំងឺ អនុវត្តការលាតសន្ធឹងជង្គង់តាមជំហាន ដូចខាងក្រោមៈ

  • ជំហានទី 1: គេងលើកន្ទេល រឺសាប, ជើងស្តាំលាតត្រង់ ជើងឆ្វេងបត់ ហើយ ដៃទាំង 2 អោបជង្គង់ឆ្វេង។
  • ជំហានទី 2៖ ប្រើដៃទាំងពីរទាញ ជង្គង់ឆ្វេងឱ្មកយជិតទ្រូង ហើយ ទុករយៈពេល 8-10 វិនាទី។
  • ជំហានទី 3: ត្រឡប់ទៅជំហានដំបូង វិញ ធ្វើដូចគ្នាជាមួយ នឹងជើងស្តាំ, ជើងនីមួយៗធ្វើចាប់ពី 3 – 6 នាទី។

លំហាត់ប្រាណលាតសន្ធឹងជង្គង់បែប ឈរ

ក្បាច់នេះជួយលាតសន្ធឹងសន្លាក់ត្រគាក, សាច់ដុំភ្លៅ និងជង្គង់ ដែលល្អសម្រាប់ អ្នកដែលមានការឈឺចាប់ជង្គង់ស្រាល។ អ្នកជំងឺគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ពីកំរិតនៃការធ្វើលំហាត់ប្រាណដើម្បីទទួលបានលទ្ធផលល្អបំផុត។

ជំហាន​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​លើក​ជង្គង់៖

  • ជំហានទី 1៖ ឈរត្រង់លើសាប, ជើងទាំង2 លាតប៉ុនស្មា, បែរមុខ ត្រង់, លើកដៃទាំង2លាតចេញត្រង់។
  • ជំហានទី 2: ចុងជើងឆ្វេងហើបចេញ ពីដី កែងជើងដាក់ប៉ះដី, ចុងជើង ចង្អឺតឡើង 45 ដឺក្រេ, ជង្គង់ឆ្វេង លាតត្រង់។
  • ជំហានទី 3៖ បន្ទាបជង្គង់ខាងឆ្វេង បន្តិច, បាតជើងឆ្វេងបែរមុខ តម្រង់ទៅជញ្ជាំង,បាតដៃទាំង2ផ្គាប់ ទៅលើជញ្ជាំងអោយត្រង់
  • ជំហានទី 4: ត្រឡប់ទៅឥរិយាបថ ដើមវិញ, ប្តូរទៅជើងមួយទៀត ហើយធ្វើដូចគ្នាខាងលើជាមួយនឹងជើងស្តាំ។
លំហាត់ប្រាណសម្រាប់អ្នកដែលមានការឈឺចាប់ សន្លាក់
លំហាត់ប្រាណសម្រាប់អ្នកដែលមានការឈឺចាប់ សន្លាក់

លំហាត់ប្រាណអោយទ្រូងហាប់ណែន

នៅពេល​ធ្វើ​លំ​ហាត់ប្រាណអោយ​ហាប់ណែន ​ទ្រូង វា​នឹង​ជះឥទ្ធិពលដោយផ្ទាល់​ ដល់​​ដៃ, ស្មា, ឆ្អឹងខ្នង និង​ចង្កេះ​។ លើសពីនេះ, លំហាត់ប្រាណនេះក៏ជួយ អភិវឌ្ឍសាច់ដុំទ្រូង បង្កើនទំហំទ្រូងសម្រាប់បងប្អូនស្ត្រីផងដែរ។

ការណែនាំសម្រាប់លំហាត់ សម្រាប់ទ្រូងហាប់ ណែនគឺ៖

  • ជំហានទី1:ជើងទាំង2 ឈរញែកចេញ អោយស្មើនឹងស្មា,ខ្នងត្រង់,បាតដៃទាំង2ផ្គាប់ទៅលើជញ្ជាំងផ្ទះត្រង់។
  • ជំហានទី2:ផ្តេកខ្លួនទៅមុខ, ដៃរាង បត់មកខ្លួនបន្តិច,វាដូចយើង (អាវ៉ង់លើដីអញ្ជឹង)តែនេះយើងឈរ អាវ៉ង់វិញរហូតដល់ផ្នែកខាងលើ ហាប់ទ្រូង,រក្សាឥរិយាបថនេះ ក្នុងរយះពេល10វិនាទី។ហើយធ្វើ បែបនេះវិញពី3-60ដងអាស្រ័យ លើកម្លាំងរបស់យើង 

4.លំហាត់ប្រាណលាតសន្ធឹងរាងកាយ ជាមួយនឹងកៅអីម៉ាស្សា

កៅអីម៉ាស្សាពេញរាងកាយស្តង់ដារខ្ពស់ត្រូវបានរួមបញ្ចូលជាមួយនឹងលំហាត់លាត សន្ធឹងរាងកាយទាំងមូល,លំហាត់ដាច់ដោយឡែកសម្រាប់តំបន់នៃរាងកាយដូចជាដៃ ជើង,ខ្នង…ដើម្បីជួយសម្រួលដល់ការឈឺ    សន្លាក់។ មិនត្រឹមតែប៉ុណ្ណោះ,កៅអីម៉ាស្សា ក៏មានកំដៅជួយឱ្យឈាមរត់បានល្អប្រសើរ ដែលអាចនាំសារធាតុចិញ្ចឹម ទៅកាន់តំបន់ សន្លាក់ដែលខូច។ អ្នកដែលមានការឈឺ ចាប់សន្លាក់អាចប្រើកៅអីម៉ាស្សារយៈពេល 15-20នាទីក្នុងមួយថ្ងៃ ជាមួយនឹងការធ្វើ លំហាត់ប្រាណដោយស្វ័យប្រវត្តិដើម្បីសម្រាក និងជួយដល់ការព្យាបាល។

លំហាត់ប្រាណលាតសន្ធឹងរាងកាយ ជាមួយនឹងកៅអីម៉ាស្សា
លំហាត់ប្រាណលាតសន្ធឹងរាងកាយ ជាមួយនឹងកៅអីម៉ាស្សា

ប្រភេទកៅអីម៉ាស្សាស្តង់ដារខ្ពស់សម្រាប់ អ្នកឈឺសន្លាក់៖ កៅអីម៉ាស្សា

កំណត់ចំណាំខ្លះនៅពេលធ្វើលំហាត់ប្រាណ សម្រាប់អ្នកដែលមានការឈឺចាប់សន្លាក់

ដើម្បីកាត់បន្ថយរងការឈឺចាប់និងនាំមកនូវប្រសិទ្ធភាពក្នុងរយះពេល នៃការព្យាបាល ការឈឺចាប់សន្លាក់,នៅពេលធ្វើលំហាត់ ប្រាណ អ្នកជំងឺគួរ ចងចាំថា៖

  • ជ្រើសរើសលំហាត់ប្រាណដែលសាកសមនឹង ទីតាំងនៃការឈឺចាប់សន្លាក់៖ អ្នកជំងឺគួរ តែពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញដើម្បីទទួលបានការណែនាំអំពីលំហាត់សាកសមសម្រាប់តំបន់ឈឺសន្លាក់។
  • កម្តៅសាច់ដុំមុនពេលហាត់៖ ការកម្តៅសាច់ដុំមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីជួយឱ្យរាងកាយ ស៊ាំនឹងល្បឿននៃការហាត់ប្រាណ ទទឺមនឹងនោះអាចបន្ធូរសាច់ដុំ និងសន្លាក់ ដើម្បីជៀសវាងការ រងរបួសរាងកាយក្នុងអំឡុងពេល ហាត់ប្រាណ។ មុន​ពេល​ហាត់​ប្រាណ ​អ្នក​ជំងឺ​គួរ​តែ​កម្តៅខ្លួនតិចៗក្នុង ​រយៈពេលពី 10-15 នាទី។
  • កំរិតនៃលំហាត់ប្រាណ៖ ទោះបីជាការ ធ្វើលំហាត់ប្រាណជួយកកែសម្រួល ដល់ការឈឺចាប់សន្លាក់បានយ៉ាង ល្អក៏ដោយប៉ុន្តែក៏មិនគួរ ធ្វើលំហាត់ ប្រាណហួសហេតុពេក រឺហាត់ក្នុង កំរិតខ្ពស់ពេកដែរ។ នេះមិនត្រឹមតែ គ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងអាចមានឥទ្ធិពលមិនល្អ ដែលបណ្តាលឱ្យសន្លាក់កាន់តែមានការឈឺចាប់កាន់តែខ្លាំង។ ជារៀងរាល់ថ្ងៃគួរតែហាត់ត្រឹមរយះពេលពី35-40នាទីប៉ុណ្ណោះ ទៅលើលំហាត់ប្រាណដែលស្ថិតក្នុង កំរិតសាកសមនឹងអ្នកជំងឺបំផុត។
  • ហាត់អោយត្រូវបច្ចេកទេសត្រឹមត្រូវ៖ នៅពេលធ្វើលំហាត់ប្រាណ អ្នកជំងឺ ត្រូវធ្វើតាមការណែនាំព្រោះការ ហាត់ តាមបច្ចេកទេសមានសារៈសំខាន់ណាស់ ព្រោះប៉ះពាល់ដល់ប្រសិទ្ធភាព ដល់ 90% របស់លំហាត់ប្រាណ។
  • បញ្ឈប់ការធ្វើលំហាត់ប្រាណក្នុង កាលៈទេសៈត្រឹមត្រូវ៖ ប្រសិនបើអ្នក កំពុងធ្វើលំហាត់ប្រាណ ប៉ុន្តែអ្នកជំងឺ មានអារម្មណ៍ថាសន្លាក់កាន់តែឈឺ​ ខ្លាំង,ស្ពឹកគឺត្រូវតែឈប់ធ្វើលំហាត់ ប្រាណជាបន្ទាន់។
  • កំណត់ចំណាំមួយចំនួនទៀត៖ លើសពីនេះ,អ្នកជំងឺក៏ត្រូវមាន របបអាហារត្រឹមត្រូវផងដែរ, គួរតែ ញ៉ាំអាហារបន្តិចបន្ទួចមុនពេល ហាត់ប្រាណ,កុំហាត់ប្រាណពេលញ៉ាំ ឆ្អែតខ្លាំង។ បន្ទាប់ពីហាត់ប្រាណរួច គួរម៉ាស្សានៅនឹងមួយកន្លែង ដើម្បីសម្រួលសាច់ដុំប្រហែល10 នាទី

ដូចនេះ,អ្នកអាចធ្វើលំហាត់ប្រាណបាន ទាំងស្រុងនៅពេលដែលអ្នកសឈឺន្លាក់ ជង្គង់,ប៉ុន្តែអ្នកត្រូវជ្រើសរើស លំហាត់ប្រាណ ដែលសាកសម,ហាត់ក្នុងកម្រិតមធ្យម ហើយត្រឹមត្រូវតាមបច្ចេកទេស។ ដើម្បីធានា បាននូវសុវត្ថិភាព អ្នកជំងឺគួរតែបន្ត ពិគ្រោះ​យោបល់ជាមួយអ្នកឯកទេស ដើម្បីជ្រើសរើសលំហាត់ត្រឹមត្រូវសម្រាប់ស្ថានភាពសុខភាពរបស់ពួកខ្លួន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *