គន្លឹះងាយៗ និងមានប្រសិទ្ធភាពចំនួន ៤ ដើម្បីព្យាបាលការឈឺស្មាដោយមិនប្រើថ្នាំ

គន្លឹះងាយៗ និងមានប្រសិទ្ធភាពចំនួន ៤ ដើម្បីព្យាបាលការឈឺស្មាដោយមិនប្រើថ្នាំ

ឈឺ​ស្មា​ជា​ជំងឺ​ទូទៅ​មួយ​ចំពោះ​អ្នក​ដែល​អង្គុយ ​ច្រើន ឬ​លើករបស់​ធ្ងន់ៗ។ ការឈឺស្មា និងកអាចបាត់ទៅវិញដោយខ្លួនឯងបន្ទាប់ពីពីរបីថ្ងៃ ប្រសិនបើមូលហេតុត្រូវបានដឹង បន្ទាប់មកកែសម្រួលទម្លាប់របស់អ្នក ឥរិយាបថអង្គុយ និងអនុវត្តការព្យាបាល សាមញ្ញ មួយចំនួនសម្រាប់ការឈឺកនៅផ្ទះ។

គន្លឹះសំខាន់ៗ ដ៏មានប្រសិទ្ធភាពចំនួន 4 សម្រាប់ការព្យាលបាលឈឺក និងស្មា

មានគន្លឹះព្យាបាលក និងស្មាជាច្រើនទោះ ជាសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ,  គន្លឹះទាំងនេះមាន ប្រសិទ្ធភាពសម្រាប់តែករណីដំបូងនៃការឈឺស្មា និងជួយដល់ការព្យាបាលតែប៉ុណ្ណោះ។ មិនមានប្រសិទ្ធភាពចំពោះករណីជំងឺ រលាកសាច់ដុំ , រលាកសន្លាក់ ឬត្រូវបានគេ ធ្វើរោគវិនិច្ឆ័យថាត្រូវការការព្យាបាលស៊ីជំរៅ ។

វិធីព្យាបាលការចុករោយ ក និងស្មាដោយ ថ្មត្រជាក់

ទឹកកក​ត្រូវ​បាន​ប្រើ​ជា​ញឹក​ញាប់​សម្រាប់​ការ​ បំបាត់​ការ​ឈឺ​ចាប់​ជា​បន្ទាន់​ក្នុង​ករណី​ជា​ច្រើន​។ ដូច្នេះ​គន្លឹះ​នៃ​ការ​ប្រើ​ទឹកកក​គឺ​មាន​ប្រសិទ្ធភាព​តែ​នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​របួស​ស្មា​ថ្មី​ក្នុង ​រយៈពេល ៣-៤ ម៉ោងប៉ុណ្ណោះ។ ទឹកកក​ធ្វើឱ្យស្ពឹក​ជាលិកា​ដែល​រងការឈឺចាប់ និង​ជួយ​ឱ្យ​សរសៃ​វ៉ែន​កន្ត្រាក់ រួមវិញ ដែល​ជួយកាត់បន្ថយ​ការឈឺចាប់ និង​រារាំង , ការពារ​ការ​ហើម ឬ​រលាក​នៅ​កន្លែង​ដែលឈឺ។

  • រៀបចំ៖ ទឹកកក, ថង់ក្រណាត់។
  • ការអនុវត្ត៖ ដាក់ទឹកកកចូលក្នុងថង់ ក្រណាត់ រួចយកទៅស្អំ ត្រង់កន្លែងឈឺ។ កញ្ចប់ទឹកកកគួរតែត្រូវបានផ្លាស់ប្តូរពីកណ្តាលនៃស្មា ចុះទៅក បន្ទាប់មក ទាញពង្រីកទៅស្មា។ អនុវត្ត 3-4 ដង រហូតដល់ការឈឺចាប់ថយចុះ។ គន្លាតគ្នា 2 ម៉ោង។
  • ចំណាំ៖ មិនត្រូវស្អំទឹកកកដោយផ្ទាល់ទេ ព្រោះទឹកកកអាចធ្វើឲ្យអ្នករលាកដោយសារការត្រជាក

បំបាត់ការចុករោយក និងស្មាជាមួយ កៅអីម៉ាស្សា

អ្នកដែលមានការឈឺស្មា និងកអាចប្រើ កៅអីម៉ាស្សាពេញដងខ្លួនទំនើបជាមួយនឹង បច្ចេកវិទ្យាម៉ាស្សាដុំម៉ូទ័រស្តង់ដារខ្ពស់។ ប្រព័ន្ធដុំម៉ូទ័រអនុវត្តចលនាម៉ាស្សា ច្របាច់, តប់, ហើយការច្របាច់មានភាពជាក់ស្តែង ដូចដៃអ្នកជំនាញ, ជះឥទ្ធិពលលើចំណុច ជីពចរ ដើម្បីជួយដល់ចរន្តឈាមរត់បានល្អ, កាត់បន្ថយ ការឈឺក និងស្មាយ៉ាងមានប្រសិទ្ធភាព។

បំបាត់ការចុករោយក និងស្មាជាមួយ កៅអីម៉ាស្សា
បំបាត់ការចុករោយក និងស្មាជាមួយ កៅអីម៉ាស្សា

យោង​ទៅ​លើរាល់​ប្រភេទអី​ម៉ាស្សា​សម្រាប់​អ្នក ​មាន ​ការ​ឈឺ​ស្មា និង​ក​នៅ៖

ការម៉ាស្សា ចុចជីពចរ គឺជាវិធីមួយ ក្នុងការ អោយរាងកាយសម្រាក និងបំបាត់ការឈឺក ស្មាយ៉ាងមានប្រសិទ្ធភាព។ ការចុចជីពចរ ជួយ អោយឈាមរត់បានល្អនិងធ្វើអោយប្រសើរឡើងនូវការចុករោយសន្លាក់។ ក្រៅពីការប្រើកៅអី ម៉ាស្សា, អ្នកជំងឺអាចម៉ាស្សាដោយខ្លួនឯង នៅផ្ទះដូចខាងក្រោម៖

  • វិធីអនិវត្ត៖ អ្នកដែលឈឺក និងស្មា អង្គុយអោយខ្នងត្រង់,ដៃជើងសម្រួល ធម្មតា។ អ្នកចុចជីពចរ លាប ប្រេងខ្យល់បន្តិចទៅបាតដៃរបស់គាត់ ហើយបន្ទាប់មកម៉ាស្សាថ្នមៗ ដោយសង្កត់ មេដៃរបស់គាត់ចូលទៅ    ក្នុងចំណុចជីពចរ។ ផ្លាស់ទីពីខាង ក្រោយ ក ចុះទៅក និងទៅសងខាងស្មា ទាំង2។ អនុវត្តការម៉ាស្សា ចុចជីពចរ ប្រហែល 15-30 នាទី។
  • ចំណាំ៖ ចុចជីច តម្រូវអោយអ្នក  ជំនាញដែលមានបទពិសោធន៍ មិនត្រូវធ្វើតាមអំពើចិត្ត, ព្រោះ ងាយបង្កផលវិបាកដោយអចេតនា។

គន្លឹះ​ព្យាបាល​ការ​ឈឺ​ក​និង​ស្មា​ដោយ​ប្រើ​តាំងអោ កំដៅ

នៅក្នុង ស្លឹកតាំងអោ មានសារធាតុប្រឆាំង នឹងការរលាក, សមាសធាតុប្រឆាំងនឹងការ រលាកធម្មជាតិគឺល្អណាស់។ លើសពីនេះ កំដៅ ស្លឹកតាំងអោ ក៏ជួយឱ្យឈាមរត់បានល្អ ដូច្នេះហើយ ស្លឹកតាំងអោ ដែលយកទៅកំដៅ ត្រូវបានគេប្រើជាញឹកញាប់ដើម្បីស្អំ ទៅកន្លែង រលាក ហើយអាចស្អំបានទាំងការឈឺស្មា និងក។

  • រៀបចំ: ស្លឹកតាំងអោស្រស់ ,អំបិលគ្រាប់ធំ។
  • អនុវត្ត៖ ដាក់អំបិល និង តាំងអោ ដែលបានលាងស្អាត ចូលក្នុងខ្ទះ លីងអោយក្តៅបន្ទាប់មកដាក់វាក្នុង ថង់ក្រណាត់ក្រាស់ ដើម្បីស្អំអោយបាន យូរជាង។ ស្អំដោយផ្ទាល់ លើតំបន់​ស្មា និង​ក ពេលថង់ក្រណាត់ត្រជាក់ អាច ចាក់ចេញ លីងម្តងទៀត,ហើយបន្តស្អំ ។ អាចស្អំ តាំងអោ 2-3 ដងក្នុងមួយថ្ងៃ ម្តង 15-20 នាទី។
  • ចំណាំ៖ អាចប្រើទឹកតាំងអោលាយ ជាមួយ អំបិលដោយផ្ទាល់ ឬអាចប្រើ បានទាំងពីរវិធី ដើម្បីទទួលបាន ប្រសិទ្ធភាពល្អបំផុត។

គន្លឹះព្យាបាលការឈឺក ស្មា ដោយប្រើខ្ញី នៅផ្ទះ

វិធីព្យាបាលសម្រាប់ការចុករោយ ក,ស្មានៅផ្ទះ ត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើន។ ខ្ញីមានធាតុផ្សំ zingibain ដែលជួយបន្ធូរសាច់ដុំ កាត់បន្ថយការកន្ត្រាក់សាច់ដុំ និងបំបាត់ការ ឈឺចាប់យ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ​ខ្ញី​ត្រូវ ​បាន​គេ​ប្រើប្រាស់​ជា​ឱសថ​ព្យាបាល​ការ​ចុករោយសន្លាក់, ស្មា និង​ក។

  • ការរៀបចំ៖ ខ្ញី, ទឹកខ្មេះ, អំបិល។
  • ការអនុវត្ត៖ ខ្ញីត្រូវលាងអោយស្អាត និងបុកជាមួយអំបិល បន្ទាប់មក បន្ថែមទឹកខ្មេះចូលកូរឱ្យសព្វ។ លាបល្បាយដោយផ្ទាល់ទៅលើក និងស្មា ដែលកំពុងឈឺ។ អ្នក​អាច​រុំ​ល្បាយ​នោះ​ ក្នុង​កន្សែង​ក្រណាត់ ហើយ​ចង​វា​ដើម្បី​កុំ ឱ្យ​ល្បាយ​ធ្លាក់​ចុះ។ ធ្វើបែបនេះ 2 ទៅ 3 ដងក្នុងមួយថ្ងៃរហូតដល់ការឈឺចាប់ ឈប់។

ព្យាបាលការចុករោយក និងស្មា ជាមួយ នឹងលំហាត់ប្រាណនៅផ្ទះ

ព្យាបាលការឈឺក និងស្មានៅផ្ទះជាមួយលំហាត់ ប្រាណសាមញ្ញៗដូចជា បង្វិលខ្លួន, លាតស្មា ជាដើម ដើម្បីជួយពង្រឹងសាច់ដុំស្មា និងក ជំរុញចរន្តឈាម បន្ធូរសាច់ដុំស្មា និងក កាត់បន្ថយការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។

  • លំហាត់ប្រាណបង្វិលខ្លួន៖ អង្គុយពែនភ្នែន, បែរមុខទៅស្តាំ , ដៃដាក់ធម្មតា។ ជើង​ឆ្វេង​ត្រូវ​ដាក់ខ្វែង លើជង្គង់​ស្តាំ , ដៃ​ស្តាំ​កាន់​មេជើង ​ធំ​របស់ជើង​ឆ្វេង​សង្កត់​ដងខ្លួន​ឲ្យ​ជិត ​ជើង។ យកដៃឆ្វេងរបស់អ្នកទៅក្រោយ ខ្នងរបស់អ្នក ហើយបង្វិលខ្លួន របស់អ្នកទៅខាងឆ្វេងរយៈពេល 10 វិនាទី។ ប្តូរខាងមកវិញ ហើយធ្វើ ដូចបែបនេះ។
  • លំហាត់​ប្រាណ​លាតសាច់ដុំដើម្បី​ព្យាបាល​ការ​ឈឺ​ក និង​ស្មា៖ ប្រើ​ដប​ទឹក​ចំណុះ  1,5 – 2l.។ បញ្ឈរអោយត្រង់នៅលើឥដ្ឋ ដៃឆ្វេងរកាន់ដបទឹក  លើកវាឡើងលើ កម្ពស់ស្មា ទុករយៈពេល 30 វិនាទី បន្ទាប់មកផ្ទេរដបទឹកទៅដៃស្តាំរបស់ អ្នកដើម្បីធ្វើដូចគ្នាអញ្ចឹង។

លំហាត់នីមួយៗគួរអនុវត្តរយៈពេល 15-20 នាទី ដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុត។

ចំណាំនៅពេលអនុវត្តគន្លឹះដើម្បីព្យាបាល ការឈឺស្មា និងកនៅផ្ទះ

មាន​គន្លឹះព្យាបាលការឈឺស្មា,ក នៅ​ផ្ទះ ដែលមានភាពងាយស្រួល ហើយ​មិន​ចាំបាច់ចំណាយ​ពេល​ច្រើន​ទៀត។ ទោះជាយ៉ាងណាក៏ដោយ, នៅពេលអនុវត្តគន្លឹះ ដើម្បីព្យាបាលការឈឺស្មា និងកនៅផ្ទះ អ្នកក៏គួរចងចាំផងដែរថា។

  • គន្លឹះដើម្បីព្យាបាលការឈឺក និងស្មា មានប្រសិទ្ធភាពសម្រាប់តែអ្នកដែល មានការឈឺចាប់កម្រិតស្រាលដែលមិនទាន់ឈានដល់ដំណាក់កាលនៃជំងឺ រលាកសាច់ដុំ រឺរលាកសន្លាក់ ។
  • អាស្រ័យ​លើ​កំរិត និង​ស្ថានភាព​របស់​ អ្នក​ជំងឺ ថាវា​ស័ក្តិសម​នឹង​ថ្នាំ​រុក្ខជាតិ ​ឬ​អត់។ ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែ ប្រើឱសថនៅផ្ទះដូចគ្នានោះទេ។
  • អាចរួមបញ្ចូលគ្នានូវគន្លឹះផ្សេងៗក្នុង ការព្យាបាលការឈឺស្មាឱ្យមានប្រសិទ្ធ ភាពបំផុត។
  • គួរតែមានរបបអាហារ និងការរស់នៅ សមហេតុផល, បន្ថែមអាស៊ីតខ្លាញ់, និងបន្លែបៃតង។ កាត់បន្ថយ សារធាតុញៀន,អាហារចៀន, ហឹរ។

ខាង​លើ​នេះ​គឺ​ជាគន្លឹះ​ទាំង 5 សម្រាប់​ការ​ ព្យាបាលនៅផ្ទះ សាមញ្ញ និង​ងាយ​អនុវត្ត។ ជាមួយនឹងការណែនាំ អ្នកជំងឺគួរតែបន្ត អនុវត្តពី 7 ទៅ 10 ថ្ងៃ ទើបមានប្រសិទ្ធភាព ។ ក្នុងករណី​មាន​ការឈឺចាប់​ខ្លាំង​ដែល​មិនមានការអន់ថយទេ ​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី ទទួលបាន​ការព្យាបាល​ដ៏​ល្អ​បំផុត​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *