អត្ថប្រយោជន៍ដែលមិននឹកស្មានដល់នៃការម៉ាស្សាជើងជាមួយនឹងកៅអីម៉ាស្សា

កៅអីម៉ាស្សាពេញរាងកាយ គឺជាឧបករណ៍ថែរក្សា សុខភាព ស្តង់ដារខ្ពស់ ដែលកំពុងត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍។ កាន់តែ ពិសេសជាងនេះទៅទៀតនោះ, កៅអីមានមុខងារម៉ាស្សា បាតជើង ជាមួយនឹងដុំម៉ូទ័រ និងពោងខ្សល់ ដែលនាំមកនូវ អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ សូមតាមដានអត្ថបទ ខាងក្រោម ដើម្បីដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការថែរក្សាជើង របស់អ្នក ជារៀងរាល់ថ្ងៃ ជាមួយនឹងកៅអីម៉ាស្សា។

អត្ថប្រយោជន៍សុខភាព នៃការម៉ាស្សាជើង ជាមួយកៅអីម៉ាស្សា

អ្នកជំនាញបាននិយាយថា, នៅពេលដែលជើង ត្រូវបានម៉ាស្សា ជាទៀងទាត់ វាធ្វើអោយប្រសើរឡើង នូវជំងឺជាច្រើន ជាពិសេស៖

ល្អសម្រាប់ប្រព័ន្ធឈាម អោយរត់ល្អ

ម៉ាស្សាបាតជើងជារៀងរាល់ថ្ងៃ 15-20 នាទី មុនពេលចូលគេង ដើម្បីជួយសម្រួលចរន្តឈាម នៅផ្នែកខាងក្រោមយ៉ាងមាន ប្រសិទ្ធភាព។

មិន​ត្រឹមតែ​ប៉ុណ្ណោះ, ការ​ម៉ាស្សា​ជួយ​ឱ្យ​ជើង​ក្តៅឡើង​, ពង្រីក​សរសៃ ឈាម ​ ជួយឱ្យ​ចរន្ត​ឈាម រត់​ទៅ​បេះដូង ងាយស្រួលជាង ។

មានប្រសិទ្ធភាពបំបាត់ការឈឺចាប់

ការសិក្សាជាច្រើនបានបង្ហាញថា, អ្នកដែលឧស្សាហ៍ឈឺក្បាល ឬឈឺ ពាក់កណ្តាលក្បាល នឹងឃើញការប្រសើរឡើង ដ៏អស្ចារ្យបន្ទាប់ពីការ ម៉ាស្សាចុចជីពចរលើជើង។ មិនត្រឹមតែប៉ុណ្ណោះ, រាល់បច្ចេកទេស ម៉ាស្សា ដែលជះឥទ្ថិពល ដល់ជាលិការទន់ៗ រួមចំណែកក្នុងការ កាត់បន្ថយ ការឈឺចាប់ ដែលបណ្តាលមកពីរបួសជើង ឬពីការដើរ  ឈរ, រឺប្រើស្បែកជើងកែងខ្ពស់ច្រើនពេក។

ជួយកែតម្រូវ ការគេងមិនលក់ ជាយូរមកហើយ

ការម៉ាស្សាបាតជើងផ្តល់ឱ្យរាងកាយនូវអារម្មណ៍ស្រួល និង ស្រស់ស្រាយ ដោយហេតុនេះហើយ ធ្វើឱ្យគេងលក់ស្រួល និងស្កប់ស្កល់ ។

ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

ជារៀងរាល់ថ្ងៃ គ្រាន់តែម៉ាស្សាបាតជើងរបស់អ្នកថ្នមៗ មុនពេល ចូលគេង អាចជួយពង្រឹងប្រព័ន្ធរំលាយអាហារ។ នេះក៏ជាមធ្យោបាយ​ ដ៏សាមញ្ញមួយផងដែរ ដើម្បីជួយអោយ អ្នកដែលមានជំងឺហើមពោះ រឺពិបាករំលាយអាហារ អោយមានអារម្មណ៍ស្រួលជាងមុន។

បច្ចេកទេសម៉ាស្សាជើងត្រូវបានរួមបញ្ចូលនៅក្នុងកៅអីម៉ាស្សារបស់ Zahaka

កៅអីម៉ាស្សារបស់ Zahaka ទាំងអស់ ត្រូវបានរួមបញ្ចូល ជាមួយ នឹងមុខងារស្តង់ដារខ្ពស់ ដើម្បីជួយអោយអ្នកសម្រាកបន្ធូរអារម្មណ៍ និងថែរក្សាសុខភាព របស់អ្នកឱ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ មុខងារ ពិសេសលេចធ្លោ មួយចំនួនរួមមាន:

ម៉ាស្សាចុចជីពចរ 

ប្រព័ន្ធដុំម៉ូទ័រនៅក្រោម បាតជើង ជួយកំណត់ទីតាំងបានត្រឹមត្រូវ និងជះឥទ្ធិពលយ៉ាងជ្រៅទៅក្នុងចំណុចចុចជីពចរ ដោយហេតុនេះ, ផ្តល់នូវប្រសិទ្ធភាពម៉ាស្សាខ្ពស់។ មិនត្រឹមតែប៉ុណ្ណោះ, ជីពចរទាំងនេះ ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសរីរាង្គនៃបេះដូង, ថ្លើម ក្រពះ, សួត,…  ជាដើម ជួយព្យាបាលជំងឺជាច្រើនដូចជា:  ឈឺក្បាល ហើមពោះ ។

ម៉ាស្សាបាតជើង

ដុំម៉ូទ័រ រួមបញ្ចូលគ្នានៅក្រោមជើងនឹងរមួលមូល ឬវិល បង្កើត ឥទ្ធិពលម៉ាស្សានិងឈ្លី។ ម៉ាស្សាបាតជើង វានឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍ ស្រួល និងស្រស់ស្រាយ។ បច្ចេកទេសម៉ាស្សា នេះគឺល្អ ជាពិសេស សម្រាប់អ្នក ដែលមានការគេងមិនលក់ ឬគេងមិនស្កប់

ម៉ាស្សាចំហៀងបាតជើង 

ក្រៅ​ពី​ដុំម៉ូទ័រ,ផ្នែក​ជើង​ក៏​ត្រូវ​បាន​បំពាក់​ដោយ​ពោង​ខ្សល់សម្រាប់​ ឈ្លីច្របាច់ឆ្លាស់គ្នា ដើម្បី​ជួយ​ម៉ាស្សា​សរសៃប្រសាទ​ នៅចំហៀង បាតជើង​​ ដើម្បីធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល។ លើសពីនេះ, មុខងារនេះ ក៏មានប្រសិទ្ធភាពប្រឆាំងនឹងភាពរឹង, ស្ពឹក រឺហើមជើងយ៉ាង មានប្រសិទ្ធភាពផងដែរ។

ជើងត្រូវបានគេប្រដូចទៅនឹង “បេះដូងទីពីរ” នៃរាងកាយ ព្រោះនេះជាកន្លែង ដែលប្រមូលផ្តុំសរសៃប្រសាទជាច្រើន និងចំណុច ជីពចរសំខាន់ៗ។ ចូរថែរក្សាជើងរបស់អ្នក ឱ្យល្អប្រសើរ​ ជារៀងរាល់ថ្ងៃ ជាមួយនឹងកៅអីម៉ាស្សា របស់Zahaka

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *