ការណែនាំអំពីរបៀប សម្អាតកៅអីម៉ាស្សា ឱ្យបានត្រឹមត្រូវ និងងាយស្រួល

ការណែនាំអំពីរបៀប សម្អាតកៅអីម៉ាស្សា ឱ្យបានត្រឹមត្រូវ និងងាយស្រួល

ក្នុងអំឡុងពេលប្រើប្រាស់, កៅអីម៉ាស្សាត្រូវការសម្អាត, និងថែទាំឱ្យ បានទៀងទាត់ និងត្រឹមត្រូវ ដើម្បីធានាបាន នូវប្រសិទ្ធភាព និងដំណើរការល្អបំផុត។ ដូច្នេះ​តើ​មាន​ជំហាន​ សម្អាតកៅអីម៉ាស្សា ហើយ​តើ​កៅអី​គួរ​សម្អាតពេលណា? ចូលរួមជាមួយ Zahaka ដើម្បីស្វែងរកព័ត៌មានលម្អិត អំពីបញ្ហា នេះនៅក្នុង អត្ថបទខាងក្រោម។

ជំហានដើម្បី សម្អាតកៅអីម៉ាស្សា ពេញរាងកាយនៅផ្ទះ

បន្ទាប់ពីប្រើបានមួយរយៈពេល កៅអីម៉ាស្សានឹងគ្រប ដណ្ដប់ ដោយធូលីដី និងញើសជាច្រើន ដែលធ្វើឲ្យផ្ទៃស្បែកកៅអីប្រែពណ៌។ កុំ​ចាំ​ដល់​ពេល​នោះ ទើបគិត​ដល់ការ​សម្អាត​កៅអី​ម៉ាស្សា បើ​អ្នក​ចង់​អោយ​កៅអី​ របស់អ្នកប្រើបានយូរ។

គឺគួរតែសម្អាតរៀងរាល់ 2-3 សប្តាហ៍ម្តង។ ដូច្នេះ, កៅអីនឹងមិន មានភាពកខ្វក់នៅតាម ថ្នេរតូច ឬប្រែពណ៌នៅពេលប្រើ។ ជំហានដើម្បី សម្អាតកៅអីម៉ាស្សា រួមមាន:

កំចាត់ភាពកខ្វក់នៅលើផ្ទៃកៅអី

មធ្យោបាយដ៏ល្អបំផុតដើម្បីលុបភាពកខ្វក់ទាំងអស់នៅលើផ្ទៃនៃកៅអីម៉ាស្សាគឺត្រូវប្រើម៉ាស៊ីនបូមធូលី។ ប្រើក្បាលម៉ាស៊ីនបូមធូលី ដើម្បីសម្អាតរន្ធតូចបំផុត និងផ្នែកតូចៗនៃតួកៅអី។ ពេល​គ្មាន​ម៉ាស៊ីន​បូមធូលី អ្នក​អាច​ប្រើ​អំបោសរោមមាន់ ​ដើម្បី​បោស​ធូលី ឬ​ជូត​ដោយ​ក្រណាត់​សើមក៏បាន ។

ប្រើក្រណាត់ទន់ដើម្បីជូតផ្ទៃកៅអី
ប្រើក្រណាត់ទន់ដើម្បីជូតផ្ទៃកៅអី

សម្អាតផ្ទៃនៃកៅអីម៉ាស្សា

បន្ទាប់ពីកំចាត់ភាពកខ្វក់ចេញ អ្នកអាចបន្តសម្អាត ស្នាមប្រឡាក់ លើផ្ទៃស្បែកបាន។ អ្នក​អាច​ប្រើក្រណាត់ទន់ ​ជ្រលក់​ក្នុង​ទឹក​ក្រូច ឆ្មា​លាយ​ជាមួយ​ម្សៅ​បោក រឺទឹកលាង សំអាតដែលសម្រាប់ ជូតសំអាត  ដើម្បី​សម្អាត​វា​រហូត​ដល់ស្អាត។ បន្ទាប់មក​ជូត​ទឹក​ឱ្យបាន 1-2 ដង ដើម្បី​យក​សាប៊ូ​ដែល​នៅ​សេសសល់​នៅលើ​ស្បែក​ចេញ​។

ចំណាំ៖

  • កុំ​ប្រើ​ក្រូចឆ្មា​ច្រើន​ពេក ព្រោះ​ក្រូចឆ្មា​មាន​ជាតិ​អាស៊ីត វានឹង​បំផ្លាញ​ស្បែក​កៅអី​ម៉ាស្សា​​។
  • កុំ​ប្រើ​ច្រាស​ដើម្បី​ដុស ព្រោះ​សរសៃ​ច្រាសរឹង​នឹងធ្វើអោយរបក​ ថែមទាំងកាត់​បន្ថយ​ភាព​ភ្លឺ​រលោង​របស់​ស្បែក។

សម្ងួតស្បែករបស់កៅអី

ជំហានចុងក្រោយ គឺជាជំហានដ៏សំខាន់បំផុត ក្នុងដំណើរការ  សម្អាតកៅអីម៉ាស្សា នោះគឺការសម្ងួតកៅអី។ មានវិធីជាច្រើន ដើម្បីសម្ងួតកៅអីម៉ាស្សាដែលអ្នកអាចយោងទៅលើ៖

  • ប្រើម៉ាស៊ីនសម្ងួត ប៉ុន្តែមិនគួរក្តៅពេក នឹងប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់គុណភាពនៃស្បែក, ដើម្បីអោយល្អអ្នក គួរជ្រើសរើសម៉ាស៊ីនផ្លុំដែលមានទាំងមុខងារសម្ងួតត្រជាក់ ទៀត
  • ប្រើកន្សែងទន់ ដើម្បីជូតផ្ទៃខាងលើ បន្ទាប់មកបើក កង្ហាររហូតដល់ផ្ទៃកៅអីស្បែកស្ងួតទាំងស្រុង។

កំណត់ចំណាំខ្លះនៅពេល សម្អាតកៅអីម៉ាស្សា

ការ សម្អាតកៅអីម៉ាស្សា គឺពិតជាចាំបាច់ដើម្បីរក្សាកៅអីម៉ាស្សា និងថែរក្សាសុខភាពរបស់អ្នកប្រើប្រាស់ឱ្យបានល្អបំផុត។ ដើម្បីធានាបាននូវសុវត្ថិភាពអោយកៅអីម៉ាស្សា។ ក្រៅពីនោះ,ការអនុវត្តតាមជំហានត្រឹមត្រូវ មុន និងនៅក្នុង អំឡុងពេលអនុវត្ត អ្នកគ្រប់គ្នាគួរកត់សំគាល់ដូចជា៖

ដកឌុយថាមពលរបស់កៅអីចេញពីរន្ធ ដើម្បីធានាសុវត្ថិភាពនៅពេលធ្វើដូច្នេះ
ដកឌុយថាមពលរបស់កៅអីចេញពីរន្ធ ដើម្បីធានាសុវត្ថិភាពនៅពេលធ្វើដូច្នេះ
  • មុនពេលសម្អាតកៅអី អ្នកគួរតែបិទដំណើរការរបស់កៅអី ឬដកឌុយកៅអីចេញពីអាឡូភ្លើង ដើម្បីធានាសុវត្ថិភាព នៅពេលសំអាត។
  • កុំប្រើទឹកច្រើនពេលលាងសម្អាតស្បែកកៅអីម៉ាស្សា យកល្អប្រើតែក្រណាត់សើមជូតវា ជៀសវាងទឹកចូលម៉ាស៊ីន ដែលបណ្តាលឱ្យខូច។
  • ប្រសិនបើអ្នកមានម៉ាស៊ីនស្ទីម សូមប្រើវាដើម្បីបន្ទន់ ស្បែករបស់កៅអីម៉ាស្សា មុនពេលលាងសម្អាត វានឹងជួយ អ្នកឱ្យងាយស្រួលជូតស្នាមប្រឡាក់ដែលយូរនៅលើកៅអី។
  • អ្នកអាចប្រើផលិតផលសម្អាតឯកទេសដូចជាប្រេង និងក្រមួន ដើម្បីធ្វើឱ្យកៅអីកាន់តែក្រអូប និងល្អសម្រាប់ ស្បែក។
  • សម្អាតតែផ្ទៃកៅអី, កុំដកម៉ូទ័រខាងក្នុងចេញ។
  • ក្នុងករណីដែលស្បែកកៅអីត្រូវបានរហែក ឬប្រែពណ៌ សូមទាក់ទងមកក្រុមហ៊ុន រឺ សាខាដែលនៅជិតបំផុត ដើម្បីដាក់ស្បែកកៅអីម៉ាស្សាឡើងវិញ។

ខាងលើគឺជាជំហានដើម្បី សម្អាតកៅអីម៉ាស្សា ដ៏ត្រឹមត្រូវបំផុត។ មុនពេលប្រើ, អ្នកគ្រប់គ្នាគួរតែមានចំណេះដឹង ជាមូលដ្ឋាន អំពីរបៀបប្រើប្រាស់, រក្សាទុក និងសម្អាតផលិតផលឱ្យបានត្រឹមត្រូវ។ ព្រោះវាអាចធ្វើអោយជៀសវាងការខូចខាត ដែលមិននឹកស្មាន ថែមទាំងជួយអោយកៅអីម៉ាស្សាប្រើបានយូរទៀតផង ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *